• English
  • ភាសាខ្មែរ
  • Chinese
សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

សមាជិកសហជីពទឹកចិត្តកម្មករកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនីជាសមាជិក។ ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងជួយសម្រាលបន្ទុកគ្រួសារលោកស្រី ជុំ លក្ខិណា (អត្តលេខ ៧៩៧៨ ផ្នែកទឹកថ្នាំ A1) ដែលត្រូវជាស្វាមីបង្កើតបានទទួលមរណភាព។ ថវិកាដែលប្រមូលបានសរុបចំនួន ៣២២,០០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។ តំណាងសហជីព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមថវិកាតាមសទ្ធា និងសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕

សមាជិកសហជីពទឹកចិត្តស្ត្រីកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

សមាជិកសហជីពទឹកចិត្តស្ត្រីកម្ពុជា រៃអង្គាសប្រាក់ជួយសម្រាលទុក្ខគ្រួសារសមាជិក

កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក (ស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ) បានផ្តួចផ្តើមយុទ្ធនាការរៃអង្គាសថវិកាពីបងប្អូនកម្មករ-កម្មការិនី។ ការរៃអង្គាសនេះ ធ្វើឡើងដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនដល់កញ្ញា យាប ស្រីណូ (អត្តលេខ ០៨៨០ ផ្នែក QC) ដែលត្រូវជាឪពុកបង្កើតបានទទួលមរណភាព។ ថវិកាដែលប្រមូលបានសរុបចំនួន ៩៣,២០០ រៀល ត្រូវបានប្រគល់ជូនតំណាងគ្រួសារសពរួចរាល់ហើយ។ តំណាងសហជីពប្រចាំក្រុមហ៊ុន ហ្សេន សែន ស៊ូ (ខេមបូឌា) ឯ.ក ជំនួសមុខឱ្យគ្រួសារសព សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ហើយសូមជូនពរឱ្យបងប្អូនទទួលបាននូវបុណ្យកុសលស្មើៗគ្នា៕

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៣នាក់ នៅក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ

សហជីពទឹកចិត្តកម្មករកម្ពុជា ប្រគល់ប្រាក់ឧបត្ថម្ភជូនសមាជិកចំនួន ១៣នាក់ នៅក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី ឯកឧត្តម លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជា និងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត ព្រមទាំងក្រុមការងារសហជីពប្រចាំក្រុមហ៊ុន វេន ធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ី.ឌី) ឯ.ក (ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) បានប្រគល់ប្រាក់ឧបត្ថម្ភជូនដល់សមាជិកសហជីពសរុបចំនួន ១៣ នាក់ (ក្នុងម្នាក់ៗទទួលបាន ១២០,០00 រៀល)។ សមាជិកដែលទទួលបានប្រាក់ឧបត្ថម្ភរួមមាន៖ អាពាហ៍ពិពាហ៍៖ ចំនួន ៥ នាក់ សម្រាលកូន៖ ចំនួន ៦ នាក់ មានជំងឺ (សម្រាកព្យាបាលលើសពី ១សប្តាហ៍)៖ ចំនួន ២ នាក់ សរុបថវិកាឧបត្ថម្ភដល់សមាជិកទាំង ១៣នាក់ នាពេលនេះ មានចំនួន ១,៥៦០,០00 រៀល។ សហជីពសូមជូនពរឱ្យសមាជិកទាំងអស់ជួបតែសេចក្តីសុខ និងសុខភាពល្អប្រសើរ!